ស្ដាយ! Galaxy Note អាវុធខ្លាំងបំផុតរបស់ Samsung នឹងបាត់មុខនៅឆ្នាំនេះ
ក្រុមហ៊ុន Samsung បានប្រាប់ឱ្យដឹងថា នឹងមិនបញ្ចេញ Galaxy Note នៅ ឆ្នាំ២០២១ នេះទេដោយលើកឡើងពីការលំបាកក្នុងការដាក់លក់ស្មាតហ្វូនកំពូលចំនួនពីរក្នុងមួយឆ្នាំ។
នេះបើយោងតាមសេចក្តីអត្ថាធិប្បាយរបស់លោក DJ Koh នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Samsung រាយការណ៍ដោយសារព័ត៌មាន Bloomberg ។
ថ្លែងក្នុងកិច្ចប្រជុំខាងលើ លោក DJ Koh ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអេឡិចត្រូនិកសាមសុង បង្ហើបថា ថ្ងៃប្រកាសចេញ Galaxy Note នឹងប្ដូរថ្ងៃប្រកាសទៅឆ្នាំបន្ទាប់វិញ ចំពោះស្មាតហ្វូនត្រកូល Noted ដែលជាអាវុធខ្លាំងបំផុតមួយជាច្រើនឆ្នាំមកហើយ។
ការអត្ថាធិប្បាយពីនាយកប្រតិបត្តិផ្នែកផលិតគ្រឿងអេឡិចត្រូនិចខាងលើនេះ ហាក់បានក្លាយជាសញ្ញាមួយឲ្យគេដឹងថា ក្រុមហ៊ុនកំពុងមានកង្វះខាតបន្ទះឈីប ធ្វើឱ្យអាជីវកម្មរបស់ខ្លួនទំនងជានឹងរងផលប៉ះពាល់នៅត្រីមាសបន្ទាប់ និងនៅមានមូលហេតុនៅពីក្រោយច្រើនទៀតដែលគេមិនទាន់ប្រមូលបានព័ត៌មានច្រើនលើរឿងនេះ។ សូមរង់ចាំភាគបន្តទៀត៕
Sad
ReplyDeleteHmm
ReplyDelete